ពីសប្បាយក្លាយជាទុក្ខ ក្មេងប្រុសជំទង់ម្នាក់រយះជើងយ៉ាងដំណំ
ក្មេងប្រុសជំទង់ម្នាក់រៀងធូរស្បើយបន្តិចហើយកាលពីយប់ម៉ិញ បន្ទាប់ពីការវះកាត់ដេរផ្ចិតដំបៅ ដែលរយះយ៉ាងធំនៅផ្នែកខាងលើនៃជើង។ ម្តាយរបស់ក្មេងប្រុសនោះបានបង្ហោះរូបរងរបួសនេះនៅក្នុង Page Facebook របស់លោកស្រី ហើយដែលមានមនុស្សរាប់ពាន់នាក់ចុចមើល។
លោកស្រីបានប្រាប់មិត្តក្នុង Facebook របស់គាត់ថា ពួកយើងឋិតក្នុងការរង់ចាំការវះកាត់ ហើយកូនខ្ញុំត្រូវបានគេចាក់ថ្នាំស្ពឹកនៅក្នុងបន្ទប់អ្នកជំងឺ។
ក្មេងប្រុស ឈ្មោះ Liam Stafford អាយុ១៦ឆ្នាំ កំពុងលេងជាមួយមិត្តភ័ក្តិនៅឯទីក្រុង Treharris ភាគខាងត្បូងប្រទេស វេលស៍ បានជិះក្តាររំអិលលើទឹកកកលេង ហើយក៏ធ្លាក់ពីក្តារនោះ ព្រមទាំងបុកនឹងដើមឈើ ពេលដែលក្មេងប្រុសនោះកំពុងជិះលេងតាមជើងភ្នំនៅក្បែរបឹងមួយ។
ក្មេងប្រុសម្នាក់នេះត្រូវបានគេដឹកតាមរយៈឧទ្ធម្ភាគចក្រ Great North Air Ambulance ទៅសង្គ្រោះនៅមន្ទីរពេទ្យ Prince of Wales Hospital នៅឯទីក្រុង Merthyr Tydfil ខណៈដែលក្មេងប្រុសនេះរងរបួសក្បាលយ៉ាងខ្លាំង និងសន្លប់នៅលើព្រិលនៅឯ Lane Country Park, Middlesbrough។
អាការៈរបស់ក្មេងប្រុសម្នាក់នេះត្រូវបានគេប្រាប់ឲ្យដឹងកាលពីយប់ម៉ិញថា ធ្ងន់ធ្ងរ តែនៅនឹងនរនៅឡើយទេ៕
ឆាវ ឆាវ

ទំនាក់ទំនង




